អាជ្ញាធរខេត្តស្វាយរៀង ចុះសួរសុខទុក្ខវិរកងទ័ពឈ្មោះ បេ សុផាត ដែលរងបួសពិការភ្នែកទាំងពីរក្នុងពេលប្រយុទ្ធមួយសត្រូវឈ្លានទឹកដីស្ថិតនៅទិសប្រាសាទព្រះវិហារកន្លងទៅ បច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលនៅផ្ទះ
(ស្វាយរៀង): នៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញមកចុះសួរសុខទុក្ខវិរកងទ័ពឈ្មោះ បេ សុផាត ដែលរងបួសពិការភ្នែកទាំងពីរក្នុងពេលប្រយុទ្ធមួយសត្រូវឈ្លានទឹកដីស្ថិតនៅទិសប្រាសាទព្រះវិហារកន្លងទៅ ហេីយបានសង្គ្រោះ សម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង និងបន្តទៅព្យាបាលនៅប្រទេសឥណ្ឌា បច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតនៅភូមិទៃយា ឃុំធ្លក ស្រុកស្វាយជ្រំ។
ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការកោតសរសើរបំផុតចំគំរូវីរៈភាពក្នុងការបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ ក្នុងបុព្វហេតុ ថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា ប្រចាំការទិសប្រាសាទព្រះវិហារបានជូនពរជ័យដល់វីរកងទ័ព បេ សុផាត ឆាប់ជាសះស្បេីយពីរបួស ជាពិសេសភ្នែកម្ខាងដែលក្រុមគ្រូពេទ្យឥណ្ឌាកំពុងតាមដានព្យាបាល និងទៅម្តងទៀតរយះពេល៣ខែក្រោយ។
នៅក្នុងពិធីចុះសួរសុខទុក្ខនេះដែរឯកឧត្តមអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងសហការីបាននាំមកនូវថវិកាចំនួន ៥លានរៀល និង២០០ដុល្លា រព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែររួមមាន៖ ទឹកត្រី១០យួរ,ទឹកសុីអុីវ២កេសនិង២យួរ,អង្ករ១០បេ ,ភេសជ្ជ:បាកាស៥កេស និងមីខ្លាឃ្មុំ១០កេស៕
ដោយ:ភក្ដី












No comments:
Post a Comment